សិស្សផ្នែកចុងភៅរបស់កម្ពុជា ២រូប ដណ្ដើមបានមេដាយប្រាក់ និងសំរិទ្ធក្នុងការប្រកួតចម្អិនម្ហូបអាហារអាស៊ាន-ចិន

សិស្សផ្នែកចុងភៅរបស់កម្ពុជា ២រូប ដណ្ដើមបានមេដាយប្រាក់ និងសំរិទ្ធក្នុងការប្រកួតចម្អិនម្ហូបអាហារអាស៊ាន-ចិន

(ណាននីង-ចិន)៖ សិស្សផ្នែកចុងភៅរបស់កម្ពុជាចំនួន ២រូប ទទួលបានមេដាយប្រាក់ និងសំរិទ្ធក្នុងការប្រកួតចម្អិនម្ហូបអាហារអាស៊ាន-ចិន ឆ្នាំ២០១៩ នៅខេត្តណាននីង សាធារណរដ្ឋប្រជាមានិតចិន។

ការចូលរួមប្រកួត និងការទទួលបានមេដាយក្នុងកម្មវិធីប្រកួតចំអិនម្ហូបអាហារអាស៊ាន ចិន ឆ្នាំ២០១៩ (2019 China-ASEAN Culinary Skill Competition Students from Vocational Colleges) នេះ ធ្វើឡើងតាមរយៈការរៀបចំរបស់ក្រសួងទេសចរណ៍ ដែលមាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយសាលាទេសចរណ៍ និងសណ្ឋារកិច្ចប៉ូលឌុយប្រ៊ូល។

កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃ១៩-២១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងនោះមានការចូលរួមពីសំណាក់សិស្សកម្ពុជា ថៃ វៀតណាម តៃវ៉ាន់ និងហុងកុង ដើម្បីប្រកួតជាក្រុមលើវិញ្ញាសារចំនួន ៣ រួមមាន៖ វិញ្ញាសារម្ហូបអាស៊ី វិញ្ញាសារម្ហូបអឺរ៉ុប និងវិញ្ញាសារម្ហូបកែច្នៃ សម្រាប់បេក្ខភាពជ្រើសរើសសម្រាប់ការប្រកួត។

ជាលទ្ធផលនៅក្នុងព្រឹត្តិការណ៍ប្រកួតចម្អិនម្ហូបអាហារអាស៊ាន-ចិន ឆ្នាំ២០១៩ បេក្ខជន ២រូប របស់កម្ពុជាដែលបានជ្រើសរើសយកវិញ្ញាសារម្ហូបអឺរ៉ុបទទួលបានមេដាយចំនួន ២ ក្នុងនោះរួមមាន៖ លោក ង៉ៃ សុខហេង ទទួលបានមេដាយប្រាក់ និងលោក ឡាំ រិទ្ធី ទទួលបានមេដាយសំរឹទ្ធ។

ការទទួលបាននូវជ័យលាភីមេដាយនេះ គឺពិតជាបង្ហាញពីសមត្ថភាព និងជំនាញក្នុងចំអិនម្ហូបរបស់សិស្ស និងអ្នកជំនាញចុងភៅរបស់កម្ពុជា ក្នុងការជំរុញលើកកម្ពស់គុណភាព និងសេវាកម្មម្ហូបអាហារដែលជាការចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យម្ហូបអាហារ (Gastronomy) សម្រាប់ទទួលភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.