សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណអង្គការទេសចរណ៍ពិភពលោក ដែលកោតសរសើរសម្តេច ចំពោះការដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុត ក្នុងការប្រយុទ្ធនឹងកូវីដ១៩

(ភ្នំពេញ)៖ បន្ទាប់ពីលោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ផ្ញើលិខិតកោតសរសើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុត ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ សម្តេចតេជោ បានផ្ញើលិខិតឆ្លើយតបវិញ ដោយបានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះលិខិតកោតសរសើរដៃប្រពៃនោះ។

លិខិតរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឯកឧត្តម ជាទីរាប់អាន! ខ្ញុំសូមថ្លែងអំណរគុណចំពោះលិខិតដ៏ប្រពៃ និងប្រកបដោយអត្ថន័យនៃលិខិតរបស់ឯកឧត្តម ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដែលបង្ហាញពីការគាំទ្រ ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានថ្ងៃឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមក្នុងលិខិតដែលផ្ញើទៅ អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោកថា ដោយប្រកាន់ខ្ជាប់តាមគោលការណ៍ណែនាំសុវត្ថិភាព និងសុខភាពនានារបស់អង្គការសុខភាពពិភពលោក នៅអំឡុងពេលនៃការឈប់សម្រាកនេះ យើងពុំមានករណីឆ្លងថ្មីទេ នៅក្នុងប្រទេស ប៉ុន្តែយើងទទួលបានអ្នកទេសចរក្នុងស្រុក និងជនបរទេសប្រហែល ១,៥លាននាក់ ធ្វើដំណើរកម្សាន្តតាមតំបន់គោលដៅទេសចរណ៍ នានាទូទាំងប្រទេស។

លើសពីនេះ ដោយចាត់ទុកសុវត្តិភាពប្រជាជនជាចម្បង គោលដៅទេសចរណ៍ ប្រតិបត្តិករ ទេសចរណ៍ និងអាជ្ញាធរមូលដ្ឋានបានធ្វើការដោយឥតឈប់ឈរទាំងថ្ងៃទាំងយប់ ដើម្បីតាមដាន និងណែនាំឱ្យមានការអនុវត្តវិធាននានាបន្ថែម ដែលបានបង្កើត និងរៀបចំដោយក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា ដើម្បីធានាការបើកឱ្យមានការធ្វើដំណើរកម្សាន្តក្នុងស្រុកឡើងវិញប្រកបដោយសុវត្តិភាព និងប្រុងប្រយ័ត្ន កម្ពុជាបាននឹងកំពុងសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ក្នុងការសម្រួលដល់ការចាប់ផ្តើមឡើងវិញនូវ វិស័យទេសចរណ៍ដែលជាផ្នែកដ៏សំខាន់ ដើម្បីជួយជំរុញសេដ្ឋកិច្ច។

«ជាថ្មីម្ដងទៀត ខ្ញុំសូមសំដែងនូវអំណរគុណចំពោះសារគាំទ្ររបស់ឯកឧត្តម ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងកូវីដ១៩ ហើយក្នុងនាមជាសមាជិកដ៏សកម្មរបស់ UNWTO កម្ពុជានឹងធ្វើអ្វីៗ ដើម្បីលើកកម្ពស់ទេសចរណ៍ ខណៈទុកសុវត្តិភាពប្រជាជនជាអាទិភាព នៅក្នុងគ្រាដ៏លំបាកនៃកូវីដ១៩នេះ។ សូមឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ និងសូមប្រសិទ្ធពរឯកឧត្តម ប្រកបដោយ សុខភាពល្អ និងសូមឱ្យអង្គការអន្តរជាតិដ៏ល្បីល្បាញរបស់ឯកឧត្តម កាន់តែទទួលបានជោគជ័យធំធេង បន្ថែមទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់ សម្តេចតេជោ ហ៊ុន សែន៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.