រយៈពេល៥ថ្ងៃ ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស មកលេង​កម្សាន្តនៅ​តំបន់​រមណីយដ្ឋាននានាក្នុង​ខេត្តរតនគិរី មាន​ចំនួន​ជាង ៥០.០០០នាក់

នៅក្នុងរយៈពេល៥ថ្ងៃនៃ​ការឈប់​សម្រាកសងថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ(១៧-២១ ខែសីហា ឆ្នាំ២០២០) មានភ្ញៀវទេសចរ ចំនួន៥០.៦២៨នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន១៧៩
នាក់ បាននាំគ្នាមកលេងកម្សាន្តនៅ​តំបន់​រមណីយដ្ឋាន​នានាក្នុងខេត្តរតនគិរី ហើយផ្ទះសំណាក់ និង​សណ្ឋាគារជាច្រើន មានភ្ញៀវស្នាក់នៅពេញ​ទាំងអស់។​ នេះបើតាមតួលេខរបស់មន្ទីរទេសចរណ៍បានបង្ហាញអោយដឹងនៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ​២០២០ នេះ​។

​លោក ង៉ែត ពិទូ បាន​ឲ្យ​ដឹង​ផងដែរថា គិត​ត្រឹម​ល្ងាចថ្ងៃទី​២១ ភ្ញៀវទេសចរបានមក​ទស្សនា​កម្សាន្តតាម​រមណីយដ្ឋាននៅក្នុង​ខេត្តរតនគិរីមាន​ចំនួន ១៤កន្លែង សុទ្ធសឹងជារមណីយដ្ឋានធម្មជាតិ ហើយ​រមណីយដ្ឋានដែល​កំពុង​ពេញនិយម និង​មាន​ភ្ញៀវទេសចរ ទៅលេង​កម្សាន្តយ៉ាងច្រើន​នោះ គឺ​បឹងយក្ខឡោម ក្នុងក្រុងបានលុង រមណីយដ្ឋានទឹកធ្លាក់អូរសៀងលែ, រមណីយដ្ឋានបឹងលំកុដ ក្នុងស្រុកលំផាត់ ក្រៅពីរមណីយដ្ឋានធម្មជាតិទាំងបីកន្លែងនេះ ក៏មានរមណីយដ្ឋានដទៃទៀតដែរ ដែលមានភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ។

លោកបន្តថា រយៈពេល៥ថ្ងៃនេះ គ្រប់រមណីយដ្ឋានដែលភ្ញៀវបានទៅលេងកម្សាន្ត លោកសង្កេតឃើញ ថាភ្ញៀវទេសចរទាំងអស់បានចូលរួមថែរក្សាអនាម័យ បរិស្ថានបានល្អ ពោលគឺ ក្រោយហូបចុករួច ពួកគាត់បានវេចខ្ចប់សំរាមទុកដាក់បានត្រឹមត្រូវ។ ជាពិសេសនោះ គឺពួកគាត់មានស្មារតីម្ចាស់ការ ចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការចូលខ្លួនអោយបាញ់កំដៅ ការលាងសម្អាតដៃនៅតាមឡាបូសាធារណៈដែលបានរៀបចំជូននៅតាមរមណីយដ្ឋាននានា ការពាក់ម៉ាស និងការរក្សាគម្លាតសង្គមជាដើម។

លោក ង៉ែត ពិទូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងទឹកដីខេត្តរតនគិរី ជាពិសេសម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និង
ម្ចាស់សេវាកម្មម្ហូបអាហារទាំងអស់ដែលបានចូលរួមជាមួយអាជ្ញាធរខេត្តក្នុងការរឹតបន្តឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការកុំឲ្យមានរលកទី២នៃការរាតត្បាតជំងឺកូវីដ-១៩។ ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណផងដែរចំពោះសមត្ថកិច្ចពាក់ព័ន្ធដែលបានបំពេញតួនាទីភារកិច្ចចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងយប់ទាំងថ្ងៃជូនភ្ញៀវទេសចរជាតិ-អន្តរជាតិបានយ៉ាងល្អប្រសើរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.