ភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន៣២.២០៦នាក់ មកដើរលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគិរីរយៈពេល៣ថ្ងៃនេះ

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី បានបង្ហាញអោយដឹងនៅរសៀលថ្ងៃទី១៩ខែសីហាឆ្នាំ២០២០នេះថា ភ្ញៀវទេសចរជាតិ -និងអន្តរជាតិសរុប៣២.២០៥នាក់ក្នុងនោះភ្ញៀវអន្តរជាតិចំនួន១២៤នាក់ បានដើរលេងកម្សាន្ដតាមរមណីយដ្ឋាននានា នៅក្នុងខេត្តរតនគិរីរយៈពេល៣ថ្ងៃ(១៧-១៨-១៩ខែសីហាឆ្នាំ២០២០)។

ភ្ញៀវរទេសចរម្នាក់មកពីរាជធានីភ្នំពេញបាននាំក្រុមគ្រួសារមកលេងក្នុងខេត្តរតនគិរី បានសម្តែងនូវការសប្បាយរីករាយនិងថ្លែងអំណរគុណសន្តិភាព ដែលសន្តិភាពនេះបានអនុញ្ញាតឲ្យគាត់និងក្រុមគ្រួសារក៏ដូចជាប្រជាពលរដ្ឋទូទៅបាននាំគ្នាដើរលេងយ៉ាងសប្បាយរីករាយ ជាមួយនឹង ទឹកមុខស្រស់ស្រាយសប្បាយចិត្ត្តបើទោះបីក្នុងវិបត្តិជំងឺកូវីដ-១៩ធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចពួកគាត់ខ្លះៗក៏ដោយ។ភ្ញៀវទេសចររូបនេះក៏បានសម្តែងនូវភាពកក់ក្តៅក្នុងចិត្តដែលឃើញវិធានការសុខាភិបាលត្រូវបានអាជ្ញាធរខេត្តធ្វើការរឹតបន្តឹងនៅគ្រប់ទីកន្លែងដើម្បីបង្ការការពារកាចម្លងជំងឺកូវីដ-១៩ផងដែរ។

លោក ង៉ែត ពិទូ បានគូសបញ្ជាក់ថា តាមរយៈសកម្មភាពនៃការដើរលេងកម្សាន្តដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំថ្មីនេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ថា ក្រោមម្លប់សន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាពិសេសបានដាក់ចេញនូវវិធានការសុខាភិបាលបានយ៉ាងល្អ ធ្វើអោយការដើរកំសាន្តរបស់ប្រជាពលរដ្ឋ ទទួលបានភាពសប្បាយរីករាយ និងប្រកបដោយភាពកក់ក្តៅក្នុងចិត្ត។

លោកបន្តថា កត្តាដែលនាំឲ្យពលរដ្ឋដើរលេងកម្សាន្តបានច្រើនបែបនេះ គឺពឹងផ្អែកជាសំខាន់ទៅកត្តាមួយចំនួនដូចជា កត្តាសុខសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់, ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័នផ្លូវ ស្ពាន ថ្នល់ ត្រូវបានសាងសង់តភ្ជាប់យ៉ាងប្រទាក់ក្រឡាគ្នា ជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.