គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថី ចូលរួមលើកកម្ពស់វិស័យទេសចរណ៍វប្បធម៌រវាងប្រជាជាតិអាស៊ី និងជំរុញសន្តិភាព-ទំនាក់ទំនងប្រជាជន

គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថី ចូលរួមលើកកម្ពស់វិស័យទេសចរណ៍វប្បធម៌រវាងប្រជាជាតិអាស៊ី និងជំរុញសន្តិភាព-ទំនាក់ទំនងប្រជាជន

(ប៉េកាំង)៖ ថ្លែងក្នុងវេទិកានៃការសន្ទនាស្ដីពីអរិយធម៌អាស៊ី ក្រោមប្រធានបទ «វប្បធម៌ ទេសចរណ៍ និងទំនាក់ទំនាក់រវាងប្រជាជន និងប្រជាជន» ដែលរៀបចំចាប់ពីថ្ងៃទី១៤-១៧ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានលើកឡើងថា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថី នឹងផ្ដល់ឱកាសដល់ប្រទេសទាំងអស់តាមវិថីសូត្រ រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌។

ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌នេះ គឺអាចធ្វើឡើងតាមរយៈការបង្កើតកញ្ចប់ទស្សនកិច្ចនៃផលិតផលទេសចរណ៍វប្បធម៌រួមគ្នា ហើយការតភ្ជាប់នេះនឹងចូលរួមជំរុញឱ្យមានសន្តិភាព ការយោគយល់គ្នា និងទំនាក់ទំនងរវាងប្រជាជាតិនានាផងដែរ។

អង្គវេទិកាខាងលើបានរំលឹកថា ពិភពលោកបានចាត់ទុកប្រទេសចិនជាគោលដៅទេសចរណ៍ និងជាទីផ្សារទេសចរណ៍ដ៏ធំរបស់ពិភពលោក ដោយឆ្នាំ២០១៨ កន្លងទៅ ចិនបានទទួលទេសចរចំនួន ១៤០លាននាក់ ហើយជនជាតិចិនចេញទស្សនាក្រៅប្រទេសកើនដល់ ១៦០លាននាក់។

ខណៈដែលប្រទេសទាំងអស់លើពិភពលោកសុទ្ធតែមានគោលនយោបាយទាក់ទាញទេសចរចិន ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានចែករំលែកជូនអង្គវេទិកាថា កម្ពុជាបានរៀបចំ និងកំពុងអនុវត្តសៀវភៅសស្ដីពី China Ready ដែលជាឯកសារគោលសម្រាប់ទាក់ទាញ និងផ្ដល់សេវាដល់ទេសចរជនជាតិចិន ព្រមទាំងបានរៀបចំ និងអនុវត្តយុទ្ធសាស្ត្រទីផ្សារទាក់ទាញទេសចរចិន ឆ្នាំ២០១៦-២០២០។

លើសពីនេះទៀត កម្ពុជា និងចិនបានពង្រីកកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀត តាមរយៈការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន ដែលបានប្រកាសផ្សព្វផ្សាយរួមគ្នានៅរាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ២០១៩ កន្លងទៅ រីឯកម្មវិធីបិទឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិននេះនឹងរៀបចំនៅប្រទេសចិន។ កិច្ចសហប្រតិបត្តិការទេសចរណ៍ចិន-កម្ពុជា នឹងកាន់តែឈានឡើងកាន់តែខ្លាំងក្លាថែមទៀត ក្រោមស្មារតីនៃការអនុវត្តផែនកាសកម្មភាពនៃសហគមន៍វាសនារួមកម្ពុជា-ចិន ដែលប្រមុខដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខា នាឱកាសកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងវិថី នៅទីក្រុងប៉េកាំងនាពេលកន្លងទៅថ្មីៗ។

សូមរំលឹកថា ឆ្នាំ២០១៨ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ៦.២លាននាក់ ក្នុងកំណើន ១១% ក្នុងនោះទេសចរជនជាតិចិនមានចំនួន ២.០២លាននាក់ កើនឡើង ៦៧%។

រយៈពេល៣ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណជាង ១.៨លាននាក់ កើនឡើង ៩.៧% ក្នុងនោះទេសចរជនជាតិចិនមានប្រមាណជាង ៦៨ម៉ឺននាក់ កើនជាង ៣៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.