Shinta Mani Wild បទពិសោធន៍គេងតង់ បែបទំនើប និង ប្រណិត ក្នុងតំបន់ជួរភ្នំក្រវ៉ាញ
Shinta Mani Wild ជា resort បែបទំនើប ស្ថិតនៅភាគខាងត្បូងតំបន់ជួរភ្នំក្រវ៉ាញ ក្នុងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា។ បើកដំណើរការនៅចុងឆ្នាំ 2018 resort មួយនេះ ផ្តល់នូវបទពិសោធន៍ ស្នាក់នៅក្នុងព្រៃ បែបទំនើប និង មានបដិសណ្ឋារកិច្ច ប្រៀបបានទៅនឹងសណ្ឋាគារលំដាប់ផ្កាយ 5។
Shinta Mani Wild មានផ្ទះតង់លំដាប់ប្រណិតចំនួន 15 ដែលគ្រឿងបរិក្ខាបំពាក់នៅក្នុងនោះ មិនចាញ់សណ្ឋាគារលំដាប់ផ្កាយ ប៉ុន្មានទេ។ នេះជាជម្រើសដ៏ល្អសម្រាប់អ្នកចង់ផ្លាស់ប្តូរបរិយាកាស ដើម្បីទៅដើរលេងលក្ខណៈ camping នៅក្នុងតំបន់ព្រៃភ្នំ។ នៅ resort នេះ អ្នកអាចធ្វើសកម្មភាពដំណើរកម្សាន្តផ្សងព្រេង មានដូចជាការជិះខ្សែរ៉ក ជិះទូកកាយ៉ាក់ ញុាំក្តាមអាំង ស្រស់ៗ ឫ ចូលរួមដើរល្បាតតំបន់ព្រៃភ្នំក្រវ៉ាញ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន។ បន្ថែមលើនេះ Chef Tim Pheak ចុងភៅពិសេសប្រចាំ Shinta Mani Wild នឹងបង្រៀនលោកអ្នកអំពីវិធីកែច្នៃ រុក្ខជាតិដែលរកបាននៅក្នុងព្រៃ ដើម្បីធ្វើជាគ្រឿងផ្សំនៅក្នុងម្ហូប។
Shinta Mani Wild – A Bensley Collection មានផ្ទះតង់ ចំនូន 15 សម្រាប់ភ្ញៀវទេសចរ ជ្រើសរើស។ ការស្នាក់នៅមួយយប់មានតម្លៃចាប់ពី 1900 ដុល្លារឡើងទៅ ដែលតម្លៃនេះរួមបញ្ចូលសេវាកម្មពិសេសៗ រួមមាន ម្ហូបអាហារ និង ភេសជ្ជៈ, private guided, unlimited spa និង personal Bensley Butler។ ការស្នាក់នៅ តម្រូវចាប់ពី 3 យប់ឡើងទៅ៕
Source : https://ladies.com.kh/archives/10860