Mas Fight Cambodia បើកសម្ភោធជាផ្លូវការក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍
Mas Fight Cambodia បើកសម្ភោធជាផ្លូវការក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍
(ភ្នំពេញ) ៖ Mas Fight Cambodia បើកសម្ភោធជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមានការចូលរួមពីឯកឧត្តម វ៉ា សុធា និងលោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិការ ស្ថានីយទូរទស្សន៍Town Full HD TV ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិជាច្រើនទៀត នៅស្ថានីយទូរទស្សន៍ ក្នុងខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។
កម្មវិធីបើកសម្ភោធកម្មវិធី Mas Fight Cambodia និងការបើសម្ភោធឆាក របស់ស្ថានីយទូរទស្សន៍ Town Full HD TV ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្ត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងនោះផងដែរ ឯកឧត្តម ក៏បានធ្វើជាអធិបតីភាព ដើម្បីបំពាក់កម្រង់ផ្កា ដូចដល់កីឡករគូប្រកួតMas Fight Cambodia ទាំង៧គូ ទាំងកីឡាករជាតិ និងអន្តរជាតិផងដែរ។
ក្នុងការប្រកួតMas Figtht Cambodia កាលពីម្សិលមិញនេះ បានធ្វើឲ្យបណ្ដារទស្សិកជន មានការជក់ចិត្ត នឹងការប្រកួតកីឡាប្រដាល់សេរីលំដាប់ពិភពលោកនេះ គ្រប់គូ ទាំងគូរជាតិ និងអន្តរជាតិ សំលេងកងរំពងពេញសង្វៀនទូរទស្សន៍ថោន ក្រៅពីមានការប្រកួតកីឡាលំដាប់ពិភពលោកហើយ Mas Figtht Cambodia ក៏មានការសម្ដែងឈុតពិសេសគឺបទចំរៀងដែលច្រៀងដោយតារាចម្រៀងប្រចាំផលិតកម្មថោនផងដែរ។
ម៉ាសហ្វៃ ខេមបូឌា ជាការប្រកួតប្រដាល់សេរី មានតែមួយទឹករយ: ៩នាទី មានតែអាជ្ញាកណ្តាល ១រូប មិនមានគណ:កម្មការដាក់ពិន្ទុ ប្រសិនបើការប្រកួតផ្តួលដៃគូឲ្យសុំចុះចាញ់ ឬសន្លប់ មិនបានទេ មានន៏យថាលទ្ធផលស្មើគ្នា៕