ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ រួមជាមួយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៥០០គ្រួសារ ស្ថិតនៅឃុំបន្ទាយស្ទោង និងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ
នារសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ រួមជាមួយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៥០០គ្រួសារ ស្ថិតនៅឃុំបន្ទាយស្ទោង និងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។
ឯកឧត្តមប្រធាន ឯកឧត្តមអភិបាលខេត្ត ក្រុមការងារ និងសប្បុរសជននានា បានចូលរួមចំណែកឧបត្ថម្ភជាថវិកា សម្ភារៈ និងចែកអំណោយដល់គ្រួសាររងគ្រោះទាំង ៥០០គ្រួសារ ដោយក្នុង០១គ្រួសារទទួលបាន អង្ករ ២៥គីឡូ មីជាតិ ១កេស ទឹកសុទ្ធ ១កេស ត្រីខកំប៉ុង ១យួរ ទឹកសុីអុីវ ១យួរ និងថ្នាំពេទ្យ TIFFY ៥បន្ទះ។
គណៈប្រតិភូក៏បានចុះសួរសុខទុក្ខតាមខ្នងផ្ទះរបស់ប្រជាជនដែលទទួលរងផលប៉ះពាល់លិចទឹកផងដែរ។