ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានជួបពិភាក្សាការងារ និងទទួលនូវអំណោយជាសម្ភារៈមួយចំនួនពីការិយាល័យការងារបរទេសនៃរដ្ឋបាលក្រុងលីស៊ួយ ខេត្តជឺជាំង ប្រទេសចិន និងសមាគមពាណិជ្ជកម្មខេត្តជឺជាំង ប្រចាំនៅកម្ពុជា
(ភ្នំពេញ) នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានជួបពិភាក្សាការងារ និងទទួលនូវអំណោយជាសម្ភារៈមួយចំនួនពីការិយាល័យការងារបរទេសនៃរដ្ឋបាលក្រុងលីស៊ួយ ខេត្តជឺជាំង ប្រទេសចិន និងសមាគមពាណិជ្ជកម្មខេត្តជឺជាំង ប្រចាំនៅកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។
អំណោយដែលបានប្រគល់ជូនឯកឧត្តមរដ្ឋមន្ត្រី រួមមាន៖
-ម៉ាស ០៥កេស = ១០០០០ម៉ាស
-ជែលលាងដៃ ៣០កេស = ៣០០០ដប
-ទឹកអាកុល ៣០កេស = ៥០៤០ដប៕