ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍រយៈពេល ០៩ខែ ដើមឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២០
(ភ្នំពេញ)៖ នារសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍រយៈពេល ០៩ខែ ដើមឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រសួង និងប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ប្រមាណ ១៣០នាក់។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីបូកសរុប ឆ្លុះបញ្ចាំង និងវាយតម្លៃពីលទ្ធផលអនុវត្តការងាររយៈពេល០៩ខែ ឆ្នាំ២០២០ កន្លងមក និងការដាក់ចេញនូវផែនការ យុទ្ធសាស្ត្រ និងទិសដៅអនុវត្តបន្ត ក្នុងដំណាក់កាលវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។
កិច្ចប្រជុំនេះមានបទអន្តរាគមន៍លើប្រធានបទចំនួនសំខាន់ៗ ០៦ ដូចជា៖
➢ ផែនការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍
➢ ផែនការសកម្មភាពជម្រុញចលនាទេសចរណ៍ផ្ទៃក្នុង និងការពង្រឹងមណ្ឌលព័ត៌មានទេសចរណ៍
➢ ការអភិវ៊ឌ្ឍផលិតផលទេសចរណ៍ថ្មីៗ និងសហគមន៍ទេសចរណ៍
➢ កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយ UNWTO, WTTC, ASEAN, ASEAN+3
➢ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍តាមប្រព័ន្ធអនឡាញ
➢ ការពង្រឹងរចនាសម្ព័ន្ធ និងវិន័យមន្រ្តីរាជការនៅថ្នាក់ក្រសួង និងថ្នាក់មន្ទីរទេសចរណ៍រាជធានី ខេត្ត។
ក្រសួងទេសចរណ៍នឹងប្រកាសផ្សព្បផ្សាយអំពីលទ្ធផលលំអិតនៃកិច្ចប្រជុំនេះនៅក្នុងការចុះផ្សាយជាបន្តបន្ទាប់ទៀត។