ស្ដង់ដាចលនាប្រឡងប្រណាំងរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី៣ ឆ្នាំ២០១៩
នាព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី “ស្ដង់ដាចលនាប្រឡងប្រណាំងរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី៣ ឆ្នាំ២០១៩” អមជាមួយការប្រគល់
1. សៀវភៅ និងនីតិវិធីស្តីពី “ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍”
2. Poster “របៀបបង្កើត Green Passport” សម្រាប់ចលនាប្រឡងប្រណាំងភោជនីយដ្ឋានស្អាត
3. និង Poster “របៀប ប្រើប្រាស់ App បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍”
ដល់ប្រធានមន្ទីរទេសចរណ៍២៥រាជធានី-ខេត្ត ដេីម្បីផ្សព្វផ្សាយបន្ត។
សូមចូលរួមដេីម្បី កម្ពុជាស្អាត កម្ពុជាបៃតង។