ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធរួមមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍
ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញ អាជីព និងការងារក្នុងវិស័យទេសចរណ៍ ក៏ដូចជា ចូលរួមលើកទឹកចិត្ត និងសម្រួលដល់យុវជន សិស្ស និសិ្សត អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ មានភាពងាយស្រួលក្នុងការស្វែងការសិក្សា និងចាប់យកអាជីព និងការងារក្នុងវិស័យទេសចរណ៍ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីការអភិវឌ្ឍជំនាញទេសចរណ៍ និងអមដោយពិព័រណ៍ការងារក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធរួមមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាវិជ្ជាជីវៈទេសចរណ៍ជាតិ សាលាវិជ្ជាជីវៈទេសចរណ៍ឯកជន សមាជិកបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យទេសចរណ៍ មូលដ្ឋានអាជីវកម្មទេសចរណ៍ អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនយ៉ាងច្រើន។