សៀមរាបក្រៅពីប្រាសាទ (សហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូកបន្ទាយស្រី)
សូមណែនាំកន្លែងមួយដែល អ្នកទៅលេងស្រុកបន្ទាយស្រីមិនគួរមើលរំលង បើនិយាយពីទេសភាពវិញស្អាតខ្លាំងតែម្ដង។ អ្នកទាំងអស់គ្នាភាគច្រើនប្រហែលជាធ្លាប់ អង្គុយញាំ អាហារឆ្ងាញ់ៗនៅតាមកញ្ចុះក្បែរមាត់ទឹក ឬលើទឹកតែនៅជាប់នឹងច្រាំងនៃទឹក ឬមានស្ពានដើរទៅដល់កញ្ចុះលើទឹកតែម្ដង ត្រូវទេ? តែសម្រាប់រមណីយដ្ឋានបឹងឈូកវិញ កញ្ចុះស្ធើរតែទាំងអស់គឺនៅឆ្ងាយពីច្រាំង ដូច្នេះដើម្បីទៅញាំអីនៅកញ្ចុះបាន បងប្អូនត្រូវជិះទូកទើបទៅដល់(ជិះទៅ-មកកញ្ចុះ មិនគិតថ្លៃទេ ) ព្រោះគ្មានស្ពានឲ្យឆ្លងទៅដល់កញ្ចុះនោះទេ (នៅតាមទូកមានអាវពោង) ។ នេះជាចំនុចដ៏ទាក់ទាញមួយផងដែររបស់រមណីយដ្ឋានមួយនេះ ព្រោះការជិះទូកក៏ធ្វើឲ្យយើងមានអារម្មណ៍សប្បាយ និងភ្លេចអស់នៅទុក្ខកង្វល់នានា ជាពិសេសនៅពេលខ្យល់ត្រជាក់ៗនៃបឹងធម្មជាតិមួយនេះ បក់មកប៉ះនិងយើង ។ បន្ទាប់ពីញាំអាហារឆ្ងាញ់ៗរួច បងប្អូនអាចងូតទឹកលេងឬក៏ បងប្អូនអាចជួលទូកKayakដើម្បីអុំលេងកម្សាន្តបានផងដែរ ដែលមានតម្លៃសមរម្យ។ បើនិយាយពីសម្រស់ធម្មជាតិនៅទីនេះ ពេលអេតមីនទៅដល់ មានអារម្មណ៍ថាដូចកំពុងស្ថិតនៅមាត់ព្រែកកំពតណាស់ គឺថាមានភ្នំ មានព្រៃកោងកាងទឹកសាប លាយឡំនិងផ្ទៃទឹកខៀវស្រងាត់ គឺមើលទៅស្អាតណាស់(ដូចក្នុងគំនូរ) ។ បើមិនជឿអេតមីន សាកទៅលមើល។ បើនិយាយពីរសជាតិម្ហូបអាហារនៅទីនេះ ក៏មិនចាញ់រមណីយដ្ខានផ្សេងៗក្នុងតំបន់ផងដែរ សម្រាប់អេតមីនចូលចិត្តមាន់អាំងអំបិលម្ទេស និងកង្កែបអាំងអំបិលម្ទេសនៅទីនេះ ហើយទឹកជ្រលក់គេក៏ឆ្ងាញ់ដែរ។ បញ្ជាក៉៖ ទៅលេងកន្លែងទឹកដូចនេះ គួរប្រយ័ត្នជាពិសេសជាមួយក្មេងៗបន្តិច ព្រោះជុំវិញសុទ្ធតែទឹក (ក្មេងៗចូលចិត្តទឹក គួរតែកុំធ្វេសប្រហែស) ។
សម្រាប់ទីតាំង៖ ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប
ទីតាំងក្នុង Google ៖ https://goo.gl/maps/yugrFFDchXtM9zYr6
សម្រាប់ពត៍មានលម្អិត ឬចង់កក់កញ្ចុះ សូមទំនាក់ទំនងលេខ៖ 099 507 785 | 096 68 23 865
#ចូលរួមលើកស្ទួយទេសចរណ៍ក្នុងស្រុក #សៀមរាបក្រៅពីប្រាសាទ #បន្ទាយស្រី #រមណីដ្ឋានបឹងឈូក #សៀមរាប #ខេត្តសៀមរាប #Checkinsiemreap #siemreapbeyondthetemples #banteaysrey #siemreapcambodia