សប្ដាហ៍ទី៣ខែកញ្ញា ទទួលបានភ្ញៀវទេសចរ៣០ម៉ឺននាក់

(ភ្នំពេញ)៖ ថ្ងៃចុងសប្តាហ៍ ទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប៣០០,៣៨៥នាក់ ក្នុងនោះភ្ញៀវជាតិ២៤៦,៩៦០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥៣,៤២៥នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* រាជធានីភ្នំពេញ ៦៩,៤០៤នាក់
* ខេត្តព្រះសីហនុ ២៩,៤២២នាក់
* ខេត្តកណ្តាល ២៥,០៩៣នាក់
* ខេត្តសៀមរាប ២៤,៥៧៧នាក់
* ខេត្តកំពត ២២,៥៥៥នាក់
* ខេត្តបាត់ដំបង ២០,១៩០នាក់
* ខេត្តកំពង់ចាម ១៩,៩៤៩នាក់
* ខេត្តកំពង់ស្ពឺ ១៣,២៩៨នាក់
* ខេត្តកែប ១២,៥១៩នាក់
* ខេត្តពោធិ៍សាត់ ១២,០៣៧នាក់។
តួលេខខាងលើ មានការកើនឡើងប្រមាណ៤៧.៣% ធៀបនឹងសប្តាហ៍កន្លងមក។ នាចុងសប្តាហ៍កន្លងមក មានប្រជាពលរដ្ឋជាច្រើនបានចេញទៅដាក់បិណ្ឌនៅតាមវត្តអារាមនានា និងបន្តចេញទៅដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ហើយស្ថានភាពចរាចរណ៍នៅតាមដងផ្លូវជាតិមួយចំនួនក៏មានសភាពកកកុញផងដែរ។
ក្រសួងទេសចរណ៍បានដាក់ចេញសារាចរណែនាំមួយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ទៅដល់មន្ទីរទេសចរណ៍ និងផ្នែកពាក់ព័ន្ធ ដើម្បីបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព និង SOP ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ រក្សាតម្លៃសមរម្យ បរិស្ថានអនាម័យ និងបញ្ជៀសការជួបជុំកកកុញខ្លាំងនៅតាមគោលដៅទេសចរណ៍នានាដូចដែលធ្លាប់កើតមាននាឆ្នាំកន្លងមក៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.