រតិភូអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត(គ.ជ.វ.ទ.) ដឹកនាំដោយ ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គលេខាធិការរង គ.ជ.វ.ទ.
រតិភូអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត(គ.ជ.វ.ទ.) ដឹកនាំដោយ ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គលេខាធិការរង គ.ជ.វ.ទ.
កំពង់ឆ្នាំង: ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ប្រតិភូអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត(គ.ជ.វ.ទ.) ដឹកនាំដោយ ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គលេខាធិការរង គ.ជ.វ.ទ. បានចុះពិនិត្យផ្ទៀងផ្ទាត់និងធ្វេីការវាយតម្លៃបេក្ខភាពក្រុងកំពង់ឆ្នាំង នៃខេត្តកំពង់ឆ្នាំង ក្នុងក្របខណ្ឌនៃចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ ដោយមានការចូលរួមពី ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលក្រុង និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធចំណុះឲ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង។
ការចុះវាយតម្លៃនេះអនុវត្តទៅតាមនីតិវិធី ដែលតម្រូវឲ្យមានកិច្ចប្រជុំពិភាក្សាវាយតម្លៃ ការពិនិត្យសំណុំឯកសារភ្ជាប់ និងការចុះពិនិត្យទីតាំងជាក់ស្ដែង ដែលនឹងបន្តចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ កញ្ញា ២០១៩។