រដ្ឋមន្ត្រីទេសចរណ៍៖ Fresh News ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅកម្ពុជា

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រគល់ប័ណ្ណសរសើរជូនដល់អគ្គនាយកបណ្ដាញសារព័ត៌មាន Fresh News លោក លឹម ជាវុត្ថា ជាមួយនឹងការបញ្ជាក់ថា បណ្ដាញសារព័ត៌មាន Fresh News បានសរសេរអត្ថបទ រៀបចំបទយកការណ៍ ផលិតវីដេអូ និងផ្ដិតយករូបភាពជាច្រើនអំពីគោលដៅទេសចរណ៍នៅទូទាំងប្រទេស នាពេលកន្លងមក។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា «កិច្ចការទាំងអស់នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ និងសម្បូរបែបរបស់កម្ពុជា ទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសរួមចំណែកក្នុងការបណ្ដុះគំនិតស្រលាញ់មាតុភូមិដ៏បវររបស់យើងទាំងអស់គ្នា»។

ក្រសួងទេសចរណ៍ ក៏បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់លោកអគ្គនាយក Fresh News បន្តជំរុញការងារខាងលើនេះ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

ជាមួយគ្នានោះ លោកអគ្គនាយក លឹម ជាវុត្ថា ក៏បានបង្ហាញនូវការថ្លែងអំណរគុណជាអនេកចំពោះលោករដ្ឋមន្ត្រី ថោង ខុន ដែលតែងតែជំរុញលើកទឹកចិត្ត និងគាំទ្ររាល់សកម្មភាពនៃការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍នានារបស់បណ្ដាញសារព័ត៌មាន Fresh News។

លោករដ្ឋមន្ត្រី ថោង ខុន គឺជាថ្នាក់ដឹកនាំដ៏សកម្មមួយរូបក្នុងការដឹកនាំការអភិវឌ្ឍវិស័យទេសចរណ៍ជាតិ និងបានខិតខំបង្ហាញពីគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍នៅកម្ពុជា ផ្សព្វផ្សាយឱ្យភ្ញៀវទេសចរអន្តរជាតិកាន់តែស្គាល់ច្បាស់អំពីកម្ពុជា៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.