រដ្ឋមន្ត្រីទេសចរណ៍ ប្រគល់ប័ណ្ណសរសើរជូនចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានផលិតបទចម្រៀងបង្ហាញពីតំបន់ទេសចរណ៍ជាច្រើននៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រគល់ប័ណ្ណសរសើរជូនចំពោះអ្នកឧកញ៉ា ឡេង ភក្ត្រា (ឡេង ណាវ៉ាត្រា) អគ្គនាយកផលិតកម្ម Galaxy Navatra ដែលបាននិពន្ធ និងផលិតបទចម្រៀងជាច្រើនបង្ហាញអំពីតំបន់ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍ជនបទ និងកសិទេសចរណ៍ ខណៈការចូលរួមទាំងអស់នេះ គឺពិតជាបានបង្ហាញ និងរំលេចនូវសិល្បៈ ប្រពៃណី ការរស់នៅ ពិធីបុណ្យ និងវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា។
បទចម្រៀងរបស់ផលិតកម្ម Galaxy Navatra ដែលឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ជក់ចិត្តជាងគេនោះ មានដូចជា បទ «អរគុណកាមេរ៉ា» បទ «រកស៉ីជាមួយយក្ស» បទ «ពេលណាជួបគ្នាម្ដងទៀត» បទ «នឹកឃើញខ្លាចឈ្លើង» បទ «ធ្លាប់បានបងនៅ» បទ «កោះអ្វី» បទ «ឡានទំនើប» បទ «ទឹកត្រីកោះកុង» រួមជាមួយបទចម្រៀងជាច្រើនទៀត ដែលសុទ្ធតែបង្ហាញអំពីតំបន់ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍ជនបទ និងកសិទេសចរណ៍ជាដើម។
ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា «កិច្ចការទាំងអស់នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ និងសម្បូរបែបរបស់កម្ពុជា ទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសរួមចំណែកក្នុងការបណ្ដុះគំនិតស្រលាញ់មាតុភូមិដ៏បវររបស់យើងទាំងអស់គ្នា»។
ខាងក្រោមនេះជាប័ណ្ណសរសើររបស់ក្រសួងទេសចរណ៍ជូនចំពោះអ្នកឧកញ៉ា ឡេង ភក្ត្រា (ឡេង ណាវ៉ាត្រា)៖

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.