មន្ទីរទេសចរណ៍បានសហការជាមួយស្នងការនគរបាលខេត្ត មន្ទីរសាធារណៈការ និងដឹកជញ្ចូនខេត្ត ក្រោមអធិបតីភាព លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងលោក ឧត្តមសេនីយត្រីស្នងការរង ខេត្ត បើកវគ្គអប់រំនិងបណ្តុះបណ្តាលស្តីពី ការពង្រឹងសន្តិសុខ និសុវត្ថិភាពដឹកជញ្ចូនទេសចរផ្លូវគោក និងការទទួល បដិសណ្ឋារកិច្ចភ្ញៀវ
(ខេត្តព្រះសីហនុ)៖ ដើម្បីចូលរួមអនុវត្តនូវគោលនយោបាយទេសចរណ៍របស់ក្រសួងទេសចរណ៍ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការពង្រឹងសន្តិសុខសុវត្ថិភាព និងគុណភាពសេវាកម្មជូនភ្ញៀវទេសចរ ជាពិសេសការចូលរួមអនុវត្តស្តង់ដាវិធានសុវត្ថិភាពទេសចរណ៍ក្នុងការស្កាត់ ការរាលដាលជំងឺកូវីដ១៩ឱ្យបានកាន់តែល្អប្រសើរ នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារព្រីនថែមមន្ទីរទេសចរណ៍បានសហការជាមួយស្នងការនគរបាលខេត្ត មន្ទីរសាធារណៈការ និងដឹកជញ្ចូនខេត្ត ក្រោមអធិបតីភាព លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងលោក ឧត្តមសេនីយត្រីស្នងការរង
ខេត្ត បើកវគ្គអប់រំនិងបណ្តុះបណ្តាលស្តីពី ការពង្រឹងសន្តិសុខ និសុវត្ថិភាពដឹកជញ្ចូនទេសចរផ្លូវគោក និងការទទួល បដិសណ្ឋារកិច្ចភ្ញៀវ ជាពិសេសការអនុវត្តស្តង់ដារវិធានសុវត្ថិភាពទេសចរណ៍ ដោយមានសិក្ខាកាមចូលរួមសរុប៣៩ នាក់ ស្រី៣ នាក់ ក្នុងនោះមកពីសមាជិកសាមាគមតាក់ស៊ីដឹកភ្ញៀវនៅព្រលាន
យន្ត ហោះ និងក្រុមហ៊ុន ដឹកជញ្ចូនអ្នកដំណើរ និងទេសចរ ចំនួន ២៩នាក់។