ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៏ស្អាត
ដេីម្បីឆ្ពោះទៅអបអរសាទរទិវាជាតិទីក្រុងស្អាតលេីកទី០៧ គណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត និងក្រសួងទេសចេណ៏ បានផលិតវីដេអូស្ប៉តផ្សព្វផ្សាយយុទ្ធនាការ “ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៏ស្អាត” តាមរយៈការប្រេីប្រាស់កូនសៀវភៅ Green Passport ដេីម្បីបំផុសចលនាមហាជន ចូលរួមថែរក្សាអនាម័យ និងវាយតំលៃលេីភោជនីយដ្ឋានស្អាត គ្មានសម្រាមក្រោមតុ និងបង្គន់អនាម័យស្អាត ក្រោមពាក្យស្លោក “ ទីក្រុងស្អាត៖ ទីក្រុងមានភោជនីយដ្ឋានស្អាតគ្មានសម្រាមក្រោមតុ និងមានបង្គន់អនាម័យស្អាត”។
ដេីម្បីចូលរួមក្នុងយុទ្ធនាការនេះ សាធារណជនទាំងអស់មានសិទ្ធិចុះឈ្មោះចូលរួមតាមរយៈ LINK http://cleanrest.cambodiaecobusiness.org/create_acco…/create រួចបំពេញព័ត៌មានតាមការស្នើសុំ និងចុចពាក្យ "ចុះឈ្មោះ" ជាការស្រេច។
ក្រោយចុះឈ្មោះរួចរាល់ លោកអ្នកអាចទៅយកកូនសៀវភៅGreen Passport របស់លោក អ្នកនៅមន្ទីរទេសចរណ៍ ឬនៅក្រសួងទេសចរណ៍ផ្ទាល់(ចំពោះលោកអ្នកដែលរស់នៅរាជធានីភ្នំពេញ)។