ព្រះករុណាស្តេចយាងទតស្តង់ពិព័រណ៍ក្រសួងទេសចរណ៍
ព្រះករុណាស្តេចយាងទតស្តង់ពិព័រណ៍ក្រសួងទេសចរណ៍
ក្នុងឱកាសព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំ២០១៩ នៅទីព្រះស្រែ (កីឡដ្ឋានគីរីវង់សុខសែនជ័យ) ភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទតស្តង់ពិព័រណ៍របស់ក្រសួងទេសចរណ៍ និងបានកោតសរសើរចំពោះស្នាដៃ សមិទ្ធផល និងការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសហការី។