ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក ប្រារព្ធឡើងបង្ហាញពីរិទ្ធិអំណាចនៃកងទ័ពជើងទឹកកាលពីសម័យអតីតកាល។
ពិធីនេះបានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយតែងនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី។
ពិធីបុណ្យអុំទូកនេះ ក៏បានភ្ជាប់នឹងពិធីផ្សេងៗទៀតផងដែរ គឺការបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាការឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។
ក្នុងពិធីនេះ ក៏មានការបណ្តែតប្រទីបផងដែរ ដើម្បីសម្តែងការរំឭកដល់គុណនៃព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាកសិករ។ ក្រៅពីបណ្តែតប្រទីប ក៏មានការបាញ់កាំជ្រួចព្រោងព្រាតថែមទៀត ដែលមានមនុស្សម្នាចូលរួមទស្សនាយ៉ាងច្រើនកុះករ និងញ៉ាំងឲ្យពិធីនេះកាន់តែអ៊ូអរ និងអធិកអធម។
#Siem_Reap_Tourism_Club
#stcdigital
#srtb
#stcdigital
#community
STC Facebook Page :
Siem Reap Tourism Club
Joint Our Telegram Channel STChttps:
https://t.me/+PSYMQupqb2E1ZGZl