បេក្ខភាពឆ្នេរកោះសង្សារ
ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី០៧ ក្រោមប្រធានបទ “ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្ដៅ” និងពិធីប្រគល់ជ័យលាភី រង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ លើកទី០៣ ដែលគ្រោងរៀបចំនៅថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សូមចែករំលែកនូវវីដេអូ ការអនុវត្តល្អៗ(Best Practice) នៃឆ្នេរឌឹរ៉ូយ៉ាល់ស៊ែនកោះរ៉ុង នៃខេត្តព្រះសីហនុ ដែលទទួលបានជ័យលាភីជាឆ្នេរស្អាត (Beach Eco Label) ដែលជាផ្នែកមួយនៃចលនាប្រឡងប្រណាំង ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍។
សូមទស្សនាវីដេអូបទយកកាណ៍ខាងក្រោម៖