នាវាទេសចរណ៍ពីរ បានចូលចតនៅក្រុងព្រះសីហនុ ដើម្បីទស្សនាសក្តានុពលទេសចរណ៍ឆ្នេរ
- ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ AIDA BELLA សញ្ជាតិ ITALY មកពីប្រទេសសិង្ហបុរី ផ្ទុកភ្ញៀវទេសចរសរុប ២០០៥ នាក់ ស្រី ១០៤៨នាក់ មាន នាវិក ៦៣១ នាក់ ស្រី១២២ នាក់ ។
-ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ NORWEGIAN JEWEL សញ្ជាតិ BAHAMAS មកពីប្រទេសវៀតណាមផ្ទុកភ្ញៀវទេសចរ សរុប ១៨០៣នាក់ ស្រី ១០៤៨នាក់ មាននាវិកសរុប ១០៤០នាក់ ស្រី២៣០នាក់។
ជាទូទៅភ្ញៀវបានទៅទស្សនានៅតាមតំបន់ឆ្នេរ ផ្សារលើ វត្តលើ វត្តក្រោមជាដើម។ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បានសម្របសម្រួលទទួលបដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្តៅ។
#មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ