ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ដែលបានចូលរួមស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ដែលបានចូលរួមស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ មានចំនួន ២២២នាក់ គិតជាទឹកប្រាក់សរុប ៣៤៤,១៤៤,៥០០រៀល (បីរយសែសិបបួនលាន មួយរយសែសិបបួនពាន់ ប្រាំរយរៀល) (គិតចាប់ពីថ្ងៃទី ០៣ មេសា ដល់ថ្ងៃទី ១២ មេសា ២០២០)។
សូមគោរពជូនពរឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួងទេសចរណ៍ទាំងអស់ នៅឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ គ.ស. ២០២០ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លៀតឡើយ។