តំណាងក្រសួងទេសចរណ៍ចូលរួមបិទវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសផ្នែកទំនាក់ទំនងភ្ញៀវ
តំណាងក្រសួងទេសចរណ៍ចូលរួមបិទវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសផ្នែកទំនាក់ទំនងភ្ញៀវ
(ពោធិសាត់)៖ ថ្ងៃព្រហស្បតិ៍ ៤ កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នំា២០១៩ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពី " ភាសាអង់គ្លេសផ្នែកទំនាក់ទំនងភ្ញៀវ" ជូនដល់មន្ត្រីនគរបាលទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ បញ្ជាការកងរាជអាវុធហត្ថទាំងបីប្រភេទ និងសិក្ខាកាមសរុបចំនួន ៦៩នាក់ ស្រី ២២នាក់។