ណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ស្នើអភិបាលរាជរាជធានី-ខេត្ត រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីអនាម័យបរិស្ថាន ដើម្បីអបអរទិវាជាតិទីក្រុងស្អាត លើកទី៩ ក្រោមប្រធានបទ “ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត”
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានស្នើឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីអនាម័យបរិស្ថាន និងទីក្រុងស្អាត ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៩ ឆ្នាំ២០២១ ក្រោមប្រធានបទ «ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខ។