ងៃទី២០ ខែសីហា ឆ្នាំ២០២០ ខេត្តព្រះសីហនុទទួលបានទេសចរជិត ៣មុឺននាក់
(ខេត្តព្រះសីហនុ)៖ តាមរបាយការណ៍របស់លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា នាថ្ងៃទី២០ ខែសីហា ដែលជាថ្ងៃទី៤ នៃថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តព្រះសីហនុទទួលបានទេសចរសរុបប្រមាណ ២៧,០២០នាក់ កើនឡើង៦,៤៩% ក្នុងនោះភ្ញៀវជាតិប្រមាណ ២៦,០៩៨នាក់ កើនឡើង៧,៦១% និងភ្ញៀវអន្តរជាតិប្រមាណ៩២២នាក់។
ក្នុងចំណោមទេសចរទាំងនេះ គឺមាន៖
-ទេសចរកម្សាន្តតាមបណ្តាកោះនានាសរុបប្រមាណ ៦៥៣នាក់
-ទេសចរកម្សាន្តតាមរមណីយដ្ឋាននានាសរុប ប្រមាណ៥,៤៦១នាក់
-ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរនានា សរុប ២០,៤៩០នាក់៕