គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងការធ្វើតេស្តសាកល្បងប្រព័ន្ធចុះឈ្មោះចូលរួមប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣
ភ្នំពេញ: កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងការធ្វើតេស្តសាកល្បងប្រព័ន្ធចុះឈ្មោះចូលរួមប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ក្រោមអធិបតីភាព ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដោយមានការចូលរួមពីតំណាងក្រុង-ខណ្ឌបេក្ខភាពទាំង៤១ នៃរាជធានី-ខេត្ត និងមន្រ្តីក្រុមការងារវាយតម្លៃទីក្រុងស្អាតរាជធានី-ខេត្ត។ សូមបញ្ជាក់ផងដែរថា ស្តង់ដាទីក្រុងស្អាតថ្មីមាន ៧សូចនាករគោល ៤១សូចនាករលំអិតចែកចេញជា ១១៣លក្ខណវិនិច្ឆ័យដែលស្មើនឹង១២០ពិន្ទុ។ សូមរំលឹកថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានរៀបចំចលនាប្រឡងប្រណាំងទីក្រុងស្អាតចំនួន ២ លើករួចមកហើយ។ សម្រាប់ ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ គ្រោងនឹងចាប់ផ្ដើមក្នុងខែមីនាឆ្នាំ ២០២១។ ដើម្បីសម្រួលដល់ការដាក់ពាក្យចុះឈ្មោះចូលរួមប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ នេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានរៀបចំនូវប្រព័ន្ធចុះឈ្មោះចូលរួមប្រឡងប្រណាំងទីក្រុងស្អាតតាមអនឡាញ (www.cambodiacleancity.gov.kh)។ បន្ទាប់ពីការប្រកាសចលនាប្រលងប្រណាំងលើកទី៣ ប្រព័ន្ធចុះឈ្មោះប្រឡងប្រណាំងនេះនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។