ខេត្តក្រចេះប្រឹងស្រូបបានភ្ញៀវទេសចរជិត២ម៉ឺននាក់ ក្នុងពេល៣ថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន ២០២១

(ក្រចេះ)៖ មិនចាញ់ខេត្តគោលដៅទេសចរណ៍សំខាន់ៗដទៃឡើយ ខេត្តក្រចេះឯណោះវិញក៏កាន់តែមានសក្ដានុពលខ្ពស់លើវិស័យទេសចរណ៍ ដោយក្នុងរយៈពេល៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំចិន (១២-១៣-១៤ កុម្ភៈ) ខេត្តភាគឦសាន្តប្រទេសកម្ពុជាមួយនេះក៏ទទួលបានភ្ញៀវទេសចរច្រើនណាស់ដែរ ពិសេសគឺគោលដៅសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ កសិទេសចរណ៍ និងគោលដៅទេសចរណ៍វប្បធម៌ជាច្រើន។
លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានថ្លែងប្រាប់ Fresh News នាយប់ថ្ងៃទី១៤ ខែកុម្ភៈនេះថា «ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលចូលមកកម្សាន្តក្នុងខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ចាប់ពីថ្ងៃទី១២-១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២១ សរុបរួមចំនួន ១៨,៩៤៩ នាក់ ថយចុះ ១៨.៩% ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៨,៧៦៤ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៨៥ នាក់»។
ពាក់ព័ន្ធនឹងការរក្សាសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ លោក ចាន់ សុគន្ធី បានបញ្ជាក់ថា គណៈកម្មការគ្រប់គ្រងរមណីយដ្ឋាន និងប្រធានសហគមន៍ទេសចរណ៍នីមួយៗបានសហការគ្នាបានល្អក្នុងការគ្រប់គ្រងផ្នែក សន្តិសុខ សណ្តាប់ធ្នាប់ និងត្រួតពិនិត្យអនាម័យ បរិស្ថាននៅតាមកន្លែងរមណីយដ្ឋានមួយចំនួនក្នុងខេត្ត ពិសេសរមណីយដ្ឋានធម្មជាតិទឹកជួរទន្លេមេគង្គ-កាំពី មានអ្នកដើរប្រមូលសំរាមជាប្រចាំ មានចងបដាផ្សព្វផ្សាយអំពីការចោលសំរាម និងមានធុងសំរាមនៅតាមផ្ទះទឹក និងបានរៀបចំបង្គន់អនាម័យសម្រាប់ភ្ញៀវទេសចរផងដែរ។
លោកប្រធានមន្ទីរបានបន្តថា នៅរមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី និងឆ្នេរខ្សាច់នៅសហគមន៍ទេសចរណ៍កោះទ្រង់ និងឆ្នេរខ្សាច់នៅឃុំចំបក់ មានកម្លាំងនគរបាល កងរាជអាវុធហត្ថ និងប្រជាការពារភូមិប្រចាំការ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពជូនភ្ញៀវ។ ពិនិត្យជារួម ពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនសម្រាប់ឆ្នាំ២០២១ ក្នុងខេត្តក្រចេះនេះបានដំណើរការល្អប្រសើរ។
រីឯការងារគ្រប់គ្រងតម្លៃសេវាកម្មទេសចរណ៍ មន្ទីរទេសចរណ៍បានចុះប្រជុំពង្រឹងលើវិធានសុវត្ថិភាពទេសចរណ៍ ផ្នែកបដិសណ្ឋាកិច្ចភ្ញៀវជូនដល់អ្នកលក់ម្ហូបអាហារ អ្នកបម្រើ សេវាផ្ទះទឹក និងអ្នកលក់វត្ថុអនុស្សាវរីយ៍នៅរមណីយដ្ឋានទឹកជួរទន្លេមេគ្គ-កាំពី និងសហគមន៍ទេសចរណ៍សង្កាត់កោះទ្រង់ ដែលមានភ្ញៀវមកលេងកម្សាន្តច្រើន ហើយបានណែនាំឱ្យរក្សាតម្លៃសមរម្យ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.