ក្រសួងទេសចរណ៍ ចេញសារាចរណែនាំពង្រឹងសុវត្ថិភាពចំណីអាហារតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ និងអាហារដ្ឋានទេសចរណ៍
កន្លងមកក្រសួងទេសចរណ៍ សង្កេតឃើញមានការអនុវត្តតាមខ្លឹមសារនៃបញ្ញត្តិច្បាប់ស្ដីពីទេសចរណ៍បានត្រឹមត្រូវចំពោះអាជីវកម្មភោ ជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ភាគច្រើននៅទូទាំងប្រទេស ដោយឡែកក៏នៅមានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេ សចរណ៍មួយចំនួន មិនទាន់បានអនុវត្តកាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ក៏ដូចជាការអនុវត្តឱ្យបាននូវការស្នើសុំវិញ្ញា បន បត្របញ្ជាក់អនាម័យពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។
ដើម្បីចូលរួមដល់ការពង្រឹងសុវត្ថិភាពចំណីអាហារនៅតាមមូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ក្រសួងទេ សចរណ៍ មានកិត្តិយសជម្រាបជូនថា ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត នឹងមិនផ្ដល់អាជ្ញាបណ្ណទេសចរណ៍ដល់គ្រប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ទាំងឡាយណា ដែលមិនមានវិញ្ញាបនបត្របញ្ជាក់អនាម័យពីក្រសួងសុ ខា ភិ បាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។ មួយវិញទៀត ក្រសួងទេសចរណ៍ នឹងសម្រេចដកហូតមកវិញនូវអាជ្ញាបណ្ណទេ សចរណ៍ ប្រសិនបើពិនិត្យឃើញថាមូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នោះ ពុំបានអនុវត្តត្រឹមត្រូវតាមបទ ដ្ឋានអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។