កាលពីរសៀលថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ
កាលពីរសៀលថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ
កាលពីរសៀលថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំថ្នាក់បច្ចេកទេសរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីស្ថានភាពអាជីវកម្មទេសចរណ៍នៅរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយ ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍តំណាងក្រសួងទេសចរណ៍ និង ឯកឧត្តម ហួត ហៃ អភិបាលរងនៃ គណៈអភិបាលរាជធានីភ្នំពេញតំណាងរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយករង លោក ប្រធាននាយកដ្ឋានក្រសួងទេសចរណ៍ ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ លោកអនុប្រធានច្រកចេញចូលតែមួយ រដ្ឋបាលរាជធានីភ្នំពេញ លោក-លោកស្រីជាមន្ត្រីមន្ទីរទេសចរណ៍រាជធានីភ្នំពេញ។
អង្គប្រជុំឯកភាពបន្តពង្រឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៏នៅភ្នំពេញដោយ៖
- បន្តជំរុញការអនុវត្តកាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណទេសចរណ៍
- បន្តពង្រឹងយន្តការគ្រប់គ្រង និងផ្លាស់ប្ដូរព័ត៌មានស្ថិតិអាជីវកម្មទេសចរណ៍ដើម្បីទទួលបានស្ថិតិអាជីវកម្ម ទេសចរណ៍មួយដែលមានសង្គតិភាព
- បន្តពង្រឹងការអនុវត្តមុខងារដែលបានធ្វើប្រតិភូកម្មស្របតាមគោលការណ៍បទដ្ឋានគតិយុត្តជាធរមាន
- ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ តាមរយះការគ្រប់គ្រងដោយអាជ្ញាបណ្ណទេសចរណ៍
- ពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យស្លាកយីហោអាជីវកម្មទេសចរណ៍ ដើម្បីសោភណភាពទីក្រុង
- ពង្រឹងមធ្យោបាយដឹកជញ្ជូនផ្លូវទឹក នៅរាជធានីភ្នំពេញ និងករណីផែទេសចរណ៍នៅរាជធានីភ្នំពេញដែលរដ្ឋបាលរាជធានីភ្នំពេញ និងកំពង់ផែភ្នំពេញនឹងសាងសង់នៅមុខស្ថានីយ៍ប្រេងឥន្ធនៈសូគីមិច ក្នុងខណ្ឌឬស្សីកែវ នាពេលខាងមុខ។
- ពង្រឹងការគ្រប់គ្រងមគ្គុទ្ទេសក៍ទេសចរណ៍៖ នឹងរៀបចំផ្សព្វផ្សាយ និងត្រួតពិនិត្យការអនុវត្តវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍។