កាលពីព្រឹកថ្ងៃច័ន្ទ ១ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីចូលរួមយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍វ័យឆ្លាតដែលជាមុំ១
កាលពីព្រឹកថ្ងៃច័ន្ទ ១ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីចូលរួមយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍វ័យឆ្លាតដែលជាមុំ១
កាលពីព្រឹកថ្ងៃច័ន្ទ ១ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីចូលរួមយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍វ័យឆ្លាតដែលជាមុំ១ ក្នុងចំណោមមុំយុទ្ធសាស្ត្រមួយក្នុងការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ពិសេសដើម្បីចូលរួមសម្រេចបានតាមចក្ខុវិស័យទេសចរណ៍កម្ពុជាត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ នៅឆ្នាំ២០២០ និង១៥លានាក់ នៅឆ្នាំ២០៣០ ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនបានរៀបចំ សិក្ខាសាលាស្តីពីការពិគ្រោះយោបល់ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រជំរុញអភិវឌ្ឍន៍ទេសចរណ៍វ័យឆ្លាត (smart tourism) ឆ្នាំ (២០១៩-២០៣០)។ ការស្រាវជ្រាវបច្ចេកវិទ្យា និងឌីជីថលរូបនីយកម្មក្នុងវិស័យទេសចរណ៍ គឺជាកត្តាចាំបាច់ និងមិនអាចខ្វះបានដើម្បីបង្កើនភាពប្រកួតប្រជែង (Competitiveness) និងធានានិរន្តភាព (sustainability) នៃវិស័យទេសចរណ៍កម្ពុជាស្របតាមចក្ខុវិស័យដែលបានកំណត់។