ក្រសួងទេសចរណ៍អំពាវនាវឲ្យ យុវជនចូលរួមប្រឡងថតវីដេអូ ទេសចរណ៍លើកទី២ឲ្យបានច្រើន សាងស្នាដៃជួយផ្សព្វផ្សាយពី ទេសចរណ៍ជាតិ

(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត ក្រសួង​ទេសចរណ៍ សូមអំពាវនាវ​ដល់​មហាជន ពិសេសយុវជន​សូម​ចូលរួម​ក្នុងចលនាប្រឡងប្រណាំង វីដេអូ​ (Video Contest) អំពី​សហគមន៍ទេសចរណ៍ និង​អេកូទេសចរណ៍ ក្រោមប្រធានបទ «កំណប់សហគមន៍ ជំរំទេសចរណ៍» រដូវកាលទី២ ដើម្បីជួយផ្សព្វផ្សាយ​ពីវិស័យទេសចរណ៍ជាតិទៅកាន់​ទីផ្សារទេសចរណ៍ឲ្យកាន់តែខ្លាំងក្លាថែមទៀត។

ចលនាប្រឡងប្រណាំងនេះ នឹង​ចាប់ផ្ដើមនាខែមេសាដល់ខែមិថុនា ចំណែកឯការចំណាយស្នាក់នៅ ម្ហូបអាហារ និងធ្វើដំណើរ គឺក្រសួងទេសចរណ៍រ៉ាប់រង។

ការរៀបចំការប្រឡងប្រណាំងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញកាលចូលរួមរបស់សាធារណជន ជាពិសេសយុវជន ក្នុងការ​ផ្សព្វផ្សាយសក្តានុពលសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍​នៅកម្ពុជា បណ្ដុះគំនិតស្រលាញ់​ជាតិមាតុភូមិ និងឆ្លុះបញ្ចាំងពី​ប្រសិទ្ធភាពយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​កាត់​បន្ថយភាពក្រីក្រនៅតាមសហគមន៍ តាមរយៈការបញ្ចូលសកម្មភាព ទេសចរណ៍។

សូមទស្សនាវីដេអូខ្លីរបស់ក្រសួង ទេសចរណ៍ដូចខាងក្រោម៖

 

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.