ក្រសួងទេសចរណ៍សហការជាមួយអង្គការម្លប់បៃតង ពង្រឹងគុណភាពសេវា និងការគ្រប់គ្រងនៅសហគមន៍ទេសចរណ៍ទឹកធ្លាក់ច្រកល្អៀង

(ខេត្តពោធិសាត់)៖ កាលពីថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្តពោធិសាត់ និងអង្គការម្លប់បៃតង បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច និងការគ្រប់គ្រងសហគមន៍នៅសហគមន៍ទេសចរណ៍ទឹកធ្លាក់ច្រកល្អៀង ក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ ក្រោមអធិបតីភាព ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃ ដែលបានចាប់ផ្តើមចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ និងបានបិទបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ហើយឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមគ្រប់ៗគ្នាដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ។


ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានពាំនាំនូវការសួរសុខទុក្ខរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងក្រសួងទេសចរណ៍ ជូនចំពោះសមាជិកសហគមន៍ និងផ្តាំផ្ញើឲ្យសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាល បន្តផ្តល់សេវាប្រកបដោយគុណភាពជូនភ្ញៀវទេសចរ និងខិតខំបន្ថែមទៀតក្នុងការអភិវឌ្ឍសហគមន៍ទឹកធ្លាក់ច្រកល្អៀងនេះ។


គួរបញ្ជាក់ថា សហគមន៍ទេសចរណ៍ទឹកធ្លាក់ច្រកល្អៀង មានចម្ងាយប្រមាណ ៧៣គីឡូម៉ែត្រភាគអាគ្នេឃ៍ក្រុងពោធិ៍សាត់ និងមានចម្ងាយ៤៣គីឡូម៉ែត្រពីផ្សារក្រគរស្ថិតនៅក្នុងឃុំឈើតុំ ស្រុកក្រគរ។ ទឹកធ្លាក់នេះ មាន៧ដំណាក់ គឺ ដំណាក់ទឹកឈូ ដំណាក់មនោរម្យ ដំណាក់ថ្មសណ្តូក ដំណាក់ព្រះ ដំណាក់ជ្រៃក្រឹម ដំណាក់កោះសុបិន និងដំណាក់ទី៧មានឈ្មោះថាដំណាក់ទឹកធ្លាក់។ ពីដំណាក់ទី១ ដល់ដំណាក់ទី៧ លាតសន្ធឹងក្នុងចម្ងាយជិត១ពាន់ម៉ែត្រ។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.