ក្រសួងទេសចរណ៍ណែនាំដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តព្រះសីហនុ គោរពអនុវត្តតាមច្បាប់ស្តីពីទេសចរណ៍

ក្រសួងទេសចរណ៍ណែនាំដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តព្រះសីហនុ គោរពអនុវត្តតាមច្បាប់ស្តីពីទេសចរណ៍

(ខេត្តព្រះសីហនុ)៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីទេសចរណ៍ ជូនប្រតិបត្តិករទេសចរណ៍ជាជនជាតិចិន និងខ្មែរ ក្នុងគោលបំណងជំរុញការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម វប្បធម៌ និងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

សិក្ខាសាលានេះបានរៀបចំជា ០៣ភាសា គឺភាសាខ្មែរ ចិន និងអង់គ្លេស ដោយមានមន្ត្រីជំនាញបកប្រែភាសាពីរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនអង្គសិក្ខាសាលាស្តីពីនិន្នាការទេសចរណ៍ជាសាកល តំបន់ និងកម្ពុជា ដែលជាសារបញ្ជាក់ពីការវិវឌ្ឍនៃវិស័យទេសចរណ៍។ ឯកឧត្តមរដ្ឋលេខាធិការក្នុងនាមក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាលកម្ពុជា បានថ្លៃងអំណរគុណចំពោះវិនិយោគិនចិនដែលបានបណ្តាក់ទុនរកសុីលើវិស័យទេសចរណ៍នៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ និងជួយជំរុញដល់ការអភិវឌ្ឍទេសចរណ៍ និងកំណើនទេសចរចិននៅខេត្តព្រះសីហនុ។

ឯកឧត្ត ទិត ចន្ថា បានណែនាំដល់ប្រតិបត្តិករទេសចរណ៍៖
១.ត្រូវគោរពច្បាប់ និងបទប្បញ្ញត្តនានារបស់រាជរដ្ឋាភិបាល
២.មុននឹងបើកអាជីវកម្មត្រូវសុំច្បាប់អនុញ្ញាតត្រឹមត្រូវ
៣.ចំពោះស្លាកយីហោ មុននឹងលើកស្លាកយីហោ អាជីវករត្រូវមកពិភាក្សាជាមួយអង្គភាពជំនាញ ដើម្បីជៀសវាងការសរសេរស្លាកយីហោខុស 
៤.ចំពោះអាជ្ញាធរភាគីព័ន្ធត្រូវជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិន និងប្រតិបត្តិករទេសចរណ៍
៥. អាជ្ញាធរ និងអាជីវករត្រូវបើកចិត្តទូលាយក្នុងការពិភាក្សា និងដោះស្រាយនូវបញ្ហានានាដែលកើតមាន។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.