ក្រុមសហគ្រិនចិនហ្វូសានចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា និងសន្យាជំរុញកំណើនទេសចរ-អ្នកវិនិយោគចិនមកកម្ពុជាឱ្យបានច្រើន

ក្រុមសហគ្រិនចិនហ្វូសានចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា និងសន្យាជំរុញកំណើនទេសចរ-អ្នកវិនិយោគចិនមកកម្ពុជាឱ្យបានច្រើន

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខុនដូលីហួត រាជធានីភ្នំពេញ លោក លី ហ៊ួត ប្រធានថ្មីនៃសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងសមាជិកសមាគមរបស់លោកពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅកម្ពុជា ក្នុងនោះមានវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ អគ្គិសនី ម្ហូបអាហារជាដើម។

ពិធីសម្ភោធសមាគមនេះ ធ្វើឡើងក្រោមវត្តមានសម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ឆាយ វៃស៊ឹង តំណាងរដ្ឋាភិបាលក្រុងហ្វូសាន ថ្នាក់ដឹកនាំ និងសមាជិកសមាគម ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរយនាក់។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា នៅឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់ ក្នុងកំណើន ១១% ក្នុងនោះទេសចរចិនមានប្រមាណជាង ២លាននាក់ ឈរលំដាប់លេខ១ ក្នុងចំណោមទីផ្សារធំៗទាំង១០។ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ២.៤លាននាក់ កើនឡើង ១១% ក្នុងនោះទេសចរចិនមានចំនួន ៨៨៧,០៣៩នាក់ កើនឡើង ៣៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ ឆ្នាំ២០១៩នេះ កម្ពុជាសង្ឃឹមថា នឹងទទួលបានទេសចរចិនប្រមាណ ២.៦លាននាក់ និងប្រមាណ ៣លាននាក់ នៅឆ្នាំ២០២០ លើសផែនការកំណត់ដែលបានគ្រោងទុក ហើយ៥លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ ៨លាននាក់ នៅឆ្នាំ២០៣០។

ឯកឧត្តមលើកឡើងទៀតថា ចិនគឺជាប្រទេសដែលបានវិនិយោគធំជាងគេលំដាប់ទី១នៅកម្ពុជា ដោយក្នុងនោះកាលពីឆ្នាំ២០១៨ កន្លងមក វិនិយោគទុនចិនមានទំហំប្រមាណ ២.៧ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៤៨.២% នៃទំហំវិនិយោគសរុបនៅកម្ពុជា។

បើតាមឯកឧត្តម ថោង ខុន ដើម្បីប្រែក្លាយគោលដៅទេសចរណ៍កម្ពុជាជាគោលដៅដែលមានភាពទាក់ទាញ និងធ្វើឲ្យទេសចរដែលមកទស្សនាស្នាក់យូរ និងចំណាយច្រើន កម្ពុជាបន្តកិច្ចខិតខំពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍគោលដៅផលិតផលទេសចរណ៍ដែលមានស្រាប់ និងបន្តទាក់ទាញការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត នៅតំបន់សៀមរាបអង្គរ រាជធានីភ្នំពេញ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍ ដូចជាទីក្រុងទេសចរណ៍ស្អាត និងបៃតងថ្មីទំនើប តំបន់ទេសចរណ៍ដ៏ទាក់ទាញនៅតំបន់ឆ្នេរ-កោះ មជ្ឈមណ្ឌលវិស្សមកាល និងកីឡាទេសចរណ៍ រមណីយដ្ឋានទេសចរវ័យចំណាស់ សួនទេសចរណ៍កម្សាន្តរបស់កុមារ ហាងលក់ទំនិញទំនើបៗ ភោជនីយដ្ឋានលំដាប់ខ្ពស់ សណ្ឋាគារប្រណីតៗលំដាប់ផ្កាយ៤ ផ្កាយ៥ជាដើម អាស្រ័យដោយហេតុថា បរិយាកាសវិនិយោគនៅកម្ពុជា គឺកាន់តែសាមញ្ញ ងាយស្រួល បើកចំហ និងសេរី។

ជាមួយគ្នានោះ លោកឧកញ៉ា លី ហួត បានលើកឡើងថា ថ្នាក់ដឹកនាំ និងសមាជិកសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា ពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅកម្ពុជា ក្នុងនោះមានវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ទេសចរណ៍ អគ្គិសនី ម្ហូបអាហារជាដើម។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.