ក្រចេះពិតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់តំបន់ ភូមិភាគឥសាន
(ខេត្តក្រចេះ)៖ ចាប់ពីថ្ងៃទី១៧ ដល់១៨ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារមន្ទីរទេសចរណ៍ខេត្តក្រចេះ បានចុះផ្តិតយកទស្សនីយភាពសក្តានុពលទេសចរណ៍នានានៅសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ ដែលពេលកន្លងទៅថ្មីៗនេះ។
សម្រាប់ថ្ងៃ១៩ ដល់២០ ខែឧសភា ក្រុមការងារបន្តចុះផ្តិតយកទស្សនីយភាពសក្តានុពលទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍កោះសាមសិប ដែលស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។
ជាលទ្ធផល ក្រុមការងារបានបញ្ចប់សកម្មភាពថតជាវីឌីអូកម្សាន្តរបស់ទេសចរ ចូលមកកម្សាន្តក្នុងសហគមន៍ ការបោះតង់សម្រាកលំហែ ព្រមទាំងសកម្មភាពទេសចរណ៍នានាជាច្រើនទៀតដើម្បីផលិតជាស្ពតផ្សព្វផ្សាយដល់ភ្ញៀវទេសចរកាន់តែជ្រាបទូលំទូលាយ។បន្ថែមលើសពីនោះក្រុមការងារបានផ្តល់ការបណ្តុះបណ្តាលបន្ថែមលើបដិសណ្ឋារកិច្ចភ្ញៀវ ការផ្តល់សេវាកម្មម្ហូបអាហារ និងទិដ្ឋភាពសំខាន់ៗមួយចំនួនទៀត ក្នុងគោលដៅត្រៀមទទួលស្វាគមន៍ទេសចរក្នុងស្រុក ពោលគឺសម្រាប់ដំណាក់កាលស្តារស្ថានភាពទេសចរឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩មានភាពធូរស្រាលឡើងវិញ។