កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពង្រីកការអភិវឌ្ឍវិស័យទេសចរណ៍

(ភ្នំពេញ)៖ កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិជាច្រើនថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសកូរ៉េឱ្យមកទស្សនាកម្ពុជា ខណៈកម្ពុជាក៏ត្រៀមបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ក្នុងក្របខណ្ឌយុទ្ធសាស្ត្របើកទទួលទេសចរចាក់វ៉ាក់សាំង និងដើម្បីពង្រីកការអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។
ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ផាក ឃឿងយ៉ុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងប្រមាណជាង ៨០% ដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ លទ្ធផលនៃការចាក់វ៉ាក់សាំង ការអប់រំប្រជាពលរដ្ឋ ព្រមទាំងភាពស៊ាំក្នុងសហគមន៍ គឺជាមូលដ្ឋានប្រកបដោយកក់ក្តៅក្នុងការបើកសេដ្ឋកិច្ច-សង្គមជាជំហានៗ ដោយការទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងនោះ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកទេសចរណ៍ផ្ទៃក្នុង ដោយមានការអនុវត្តនូវនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មនានាក្នុងវិស័យទេសចរណ៍ ដែលដាក់ចុះដោយក្រសួងទេសចរណ៍ បន្ថែមលើផែនទីចង្អុលផ្លូវស្ដីពីការលើកកម្ពស់ និងការស្ដារវិស័យទេសចរណ៍កម្ពុជាក្នុងអំឡុង និងក្រោយវិបត្តិកូវីដ-១៩ និងផែនការយុទ្ធសាស្ត្រដទៃទៀតដែលមានស្រាប់ ដើម្បីឈានទៅការបើកប្រទេសទាំងមូលប្រកបដោយសុវត្ថិភាព។ លទ្ធផលនៃការបើកទេសចរណ៍ផ្ទៃក្នុង គឺជាការដកបទពិសោធន៍ក្នុងការបើកទទួលទេសចរអន្តរជាតិពេញលេញនាពេលខាងមុខ។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា កម្ពុជាគ្រោងនឹងបើកទទួលទេសចរអន្តរជាតិនៅតំបន់ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរនៃខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ហើយសៀមរាបអង្គរនឹងបើកឡើងវិញនៅខែមករា ឆ្នាំ២០២០ រួចនឹងបន្តពិនិត្យបើករាជធានីភ្នំពេញ និងទូទាំងប្រទេសជាបន្តបន្ទាប់។
ការកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត ផាក ឃឿងយ៉ុង បានគាំទ្រនូវគំនិតផ្តួចផ្តើមលើការបើកទេសចរណ៍អន្តរជាតិចាក់វ៉ាក់សាំងពេញលេញ និងចូលរួមជំរុញកិច្ចសហប្រតិបត្តិការជំរុញទេសចរកូរ៉េមកទស្សនាកម្ពុជាបន្ថែមទៀត ដោយប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានអត្រាខ្ពស់ក្នុងការទទួលបានការចាក់វ៉ាក់សាំងពេញលេញ ក្រោមយុទ្ធសាស្ត្របើកទេសចរណ៍វ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ចុះតាមគោលដៅសុវត្ថិភាព ជាពិសេសនៅតាមតំបន់ទេសចរណ៍បែបធម្មជាតិ និងខេត្តសៀមរាបដែលប្រជាជនកូរ៉េចូលចិត្តមកទស្សនា។
លោក ផាក ឃឿងយ៉ុង បានកោតសរសើរដល់ការរៀបចំរបស់ក្រសួងទេសចរណ៍ ជាពិសេសលើផែនទីចង្អុលផ្លូវស្ដីពីការលើកកម្ពស់ និងការស្ដារវិស័យទេសចរណ៍កម្ពុជា ក្នុងអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី យុទ្ធសាស្ត្របើកទេសចរណ៍ចាក់វ៉ាក់សាំង វិធានគោលនយោបាយទេសចរណ៍ផ្ទៃក្នុង ដោយចាត់ទុកផែនការយុទ្ធសាស្ត្រខាងលើជាមូលដ្ឋានគន្លឹះ ដែលនឹងចូលរួមជំរុញទេសចរកូរ៉េមកកាន់កម្ពុជាកាន់តែច្រើននាពេលខាងមុខ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យទេសចរណ៍។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានគាំទ្រជំរុញសហការលើគំនិតផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍ធំៗនៅឆ្នាំ២០២២ ដែលជាការអបអរសាទរខួបលើកទី២៥ នៃចំណងការទូតកម្ពុជា-កូរ៉េ ដើម្បីទាក់ទាញទេសចរ និងវិនិយោគកូរ៉េមកកម្ពុជា។ លោកក៏បានអញ្ជើញក្រសួងទេសចរណ៍ចូលរួមព្រឹត្តិការណ៍អន្តរជាតិធំៗ ក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាក្របខណ្ឌមេគង្គ-កូរ៉េផងដែរ។
ឆ្លើយតបទៅនឹងសំណើរបស់កម្ពុជា រដ្ឋាភិបាលសាធារណកូរ៉េនឹងពិចារណាជំរុញការរៀបចំឱ្យផ្ដល់បង្គន់អនាម័យសាធារណៈបន្ថែម ឆ្ពោះទៅការផ្សព្វផ្សាយភាពស្អាត និងអនាម័យ ព្រឹត្តិការណ៍ SEA Game នៅឆ្នាំ២០២៣ និងបន្តរៀបចំបន្ថែមតាមគោលដៅទេសចរណ៍ជាពិសេសខេត្តភូមិភាគឦសាន។
ភាគីកូរ៉េនឹងជំរុញឱ្យមានការចូលរួមពីកីឡាករកូរ៉េ ក្នុងកម្មវិធីប្រណាំងទូកក្តោងនៅកម្ពុជានាខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ ទន្ទឹមនឹងនោះ ភាគីកូរ៉េក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី នាឱកាសព្រឹត្តិការណ៍ទេសចរណ៍អាស៊ាន ២០២២ (ATF 2022)ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ខាងមុខ។
តាមការអញ្ជើញរបស់កម្ពុជា ភាគីកូរ៉េក៏នឹងជំរុញការចូលរួមក្នុងមហាសន្និបាតក្លឹបឆ្នេរស្អាតជាងគេក្នុងសាកលលោក និងកម្មវិធីបុណ្យសមុទ្រនាចុងឆ្នាំ២០២២ ផងដែរ។
ស្ថានទូតសាធារណរដ្ឋកូរ៉េក៏នឹងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តការល្អៗជាមួយកម្ពុជាដល់ពលរដ្ឋកូរ៉េ តាមរយៈការចុះផ្សាយអត្ថបទជាដើម៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.