កម្ពុជាជម្រុញការផ្សព្វផ្សាយ និងទាក់ទាញទេសចរពីទីផ្សារហ្វីលីពីន
ឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួង រួមជាមួយផ្នែកឯកជន ចូលរួមពិពរ័ណ៍ទេសចរណ៍អន្តរជាតិ International Travel Trade Expo-ITTE Manila, Philipines 2019 ពីថ្ងៃទី ៧-១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន
សំដៅជំរុញផ្សព្វផ្សាយទេសចរណ៍ កម្ពុជាប្រកបដោយសក្តានុពល និងភាពទាក់ទាញឲ្យកាន់តែមានប្រសិទ្ធភាព នៅលើទីផ្សារហ្វិ លីពិន ពិសេសជំរុញយុទ្ធនា ការផ្សព្វផ្សាយទេសចរណ៍ កម្ពុជាៈ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ (Cambodia: Kingdom of Wonder-Feel the Warmth) និងដើម្បីផ្សព្វផ្សាយពីវេទិកាទេសចរណ៍អាស៊ាន (ATF2021)ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២១ សំដៅទាក់ទាញប្រតិបត្តិករទេសចរណ៍ វិនិយោគគិន និងភ្ញៀវទេសចរ ចូលមកទស្សនាព្រះ រាជាណាចក្រកម្ពុជាឲ្យកាន់តែច្រើនឡើង។
ព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិITTEនេះ ត្រូវបានបើកសម្ភោធដំណើរការក្រោមអធិបតីភាព លោកជំទាវ ណានស៊ី បិនណេ សមា ជិកព្រឹទ្ធសភាហ្វីលីពីន សមាជិករដ្ឋសភា និង ឯកឧត្តម ប៊ែនីតូ បែងហ្សុន អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន ព្រមទាំងមានអ្នកចូលរួមពីផ្នែកសាធារណៈ និងឯកជន មានប្រតិបត្តិករទេសចរណ៍ អ្នកលក់៦១ ក្រុមហ៊ុន និងអ្នកទិញ២៨៦ក្រុមហ៊ុន សរុបប្រមាណជាង៣០០នាក់ មកពីប្រទេសចំនូន ១៦ប្រទេស។
ចំពោះផ្នែកឯកជនកម្ពុជាដែលចូលរួមព្រឹត្តិការណ៍នេះរួមមានទីភ្នាក់ងារទេសចរណ៍ Charming Tour ទីភ្នាក់ងារទេសចរណ៍ CSL និងទីភ្នាក់ងារទេសចរណ៍ K.U
ព្រមជាមួយនោះ តំណាងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងម៉ានីល ក៏បានអញ្ជើញចូលរួមផងដែរ។
កម្ពុជាបានបង្ហាញនូវមោទនភាពនិងកិត្តិយសព្រមជាមួយនឹងសកម្មភាព ជំរុញផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាដ៏ទាក់ ទាញ នៅក្នុងព្រឹត្តិការណ៍ដ៏សារសំខាន់នេះ រួមមាន៖
-កម្ពុជាមានស្តង់ពិព័រណ៍ដើម្បីជម្រុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍ការជួបផ្ទាល់ជាមួយអ្នកទិញនិងអ្នកលក់ប្រតិបត្តិករទេស ចរណ៍ដើម្បីជំរុញអាជីវកម្ម ផលិតផល កញ្ចប់ទស្សនកិច្ច និងទេសចរណ៍។
-កម្ពុជាបានធ្វើបទបង្ហាញអំពីសក្តានុពលសម្បូរណ៍បែប ការរីកចម្រើននៃវិស័យទេសចរណ៍ ក៏ដូចជាការធានាបានដ៏ប្រសើរនូវសុខ សន្តិភាព ស្ថិរភាពសង្គម សំដៅបន្តអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងដល់អ្នក ចូល រួម និងក្រុមហ៊ុនទេសចរណ៍ហ្វីលីពីនដែលនឹងធ្វើការរៀបចំដំណើរទស្សនកិច្ចរបស់ខ្លួន មកកាន់ព្រះរាជាណចក្រកម្ពុជា។
-ឆ្លៀតឱកាសនៃព្រឹត្តិការណ៍ពិព៍រណ៍ប្រតិភូកម្ពុជាបានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនក្រុមហ៊ុនឯក ជន និងប្រតិបត្តិករទេសចរណ៍ជាច្រេីនដើម្បីកិច្ចសហការជំរុញទេសចរណ៍កម្ពជាទៅកាន់ទីផ្សារហ្វីលីពីន និងជំរុញការទស្សនាទៅ វិញ ទៅមក (two-way visit)រវាងប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន។
សូមបញ្ជាក់ថាហ្វីលីពីនជាប្រទេសដែលលមានប្រជុំកោះដ៏ធំជាច្រើន រហូតដល់ទៅជាង៧,០០០កោះនៃមហា សមុទ្រប៉ាស៊ីហ្វិក ហើយនៅឆ្នាំ២០១៨ ប្រទេស Philipines ទទួលបានទេសចរអន្តរជាតិចំនួនប្រមាណ ៧.១ លាននាក់។ ការហោះត្រង់រវាងទីក្រុងម៉ានីល-ទីក្រុងភ្នំពេញ ដែលនឹងដំណើរការចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នឹងជំរុញលំហូរភ្ញៀវទេសចរកាន់តែប្រសើរបន្ថែមទៀតចូល មកទស្សនាកម្ពុជា។